កម្រងទស្សនអប់រំ
១.ការលើកតម្កើងហួសប្រមាណ
ជាសន្តាននៃក្តីវិនាស
២.ការជួយដល់អ្នកទៃ មានន័យដូចបានជួយខ្លួន
៣.ការរិះគន់ដោយគំនិតស្ថាបនា ជាបំណងប្រាថ្នានៃបណ្ឌិត
៤.ការចេះលើកស្ទួយ ជាពន្លឺមួយនៃការអភិវឌ្ឍន៍
៥.ការរៀនមិនមែនដើម្បីរៀន គឺរៀនដើម្បីឲ្យចេះរៀ
៦.ការបង្រៀនមិនបានអប់រំ ជាគ្រោះដ៏ធំដល់អ្នកសិក្ស
៧.ការរៀនឲ្យចេះមើលធ្វើគិតស្តាប់ ជាប្រដាប់នៃការអភិវឌ្ឍន៍
៨.ការសេពគប់មិត្តតែរូបរាងកាយ ខូចឈ្មោះបង់កាយព្រោះមិនស្គាល់ចិត្
៩.ការខំព្យាយាមជួយដោយខ្លួនឯង មិនសូវគិតក្រែងដូចពឹងគេជួយ
១០.ការព្យាយាមសិក្សា គង់បានផលផ្លែផ្កាមកអាត្មាវិញ
១១.ការបង្រៀនត្រូវឲ្យមានល្បិច គឺត្រូវតាមចិត្តគរុកោសល្យ
១២.ការនិយាយដោយពោលពាក្យខ្លាំងៗ កំពុងប្រឆាំងអារម្មណ៍អ្នកស្តាប់
១៣.ការបង្រៀនដែលគ្មានល្បិច ធ្វើដូចម្តេចឲ្យសិស្សយល់
១៤.ការនាំគេឲ្យធ្វើអំពើល្អដូចអ្នកជិះស្គីដើរឡើងភ្នំ តែបើនាំឲ្យធ្វើអំពើមិនសមរម្យដូចជិះស្គីទម្លាក់ពីលើភ្នំមកដី
១៥.ការសិក្សាផ្នែកសិល្បៈតូរ្យតន្រ្តី នាំឲ្យកើតសិរីដល់កាយបញ្ញា
១៦.ការខឹងក្រោធ នាំឲ្យអាសោចនៅក្នុងសន្តាន
១៧.ការអប់រំកុមារត្រូវមានគ្រូបី គឺមាតុប្រុសស្រី គ្រូ
និងព្រះសង្ឃ
១៨.ការកើតមានរឿងជម្លោះ ព្រោះគូឈ្លោះគ្មានអធ្យាស្រ័យ
១៩.ការខឹងក្រោធ នាំឲ្យខូចប្រយោជន៍ដល់អាត្មា
២០.ការឲ្យតម្លៃដល់អ្នកដទៃ គឺមានន័យផ្តល់តម្លៃសម្រាប់ខ្លួនឯង
២១.ការងារអ្វីកុំរង់ចាំជំនួយ ត្រូវព្យាយាមក្តី ជួយខ្លួនឯងជាមុន
២២.ការអប់រំមនុស្សតាមរយៈសិល្បៈតន្រ្តី
គឺជាវិធីមួយល្អប្រពៃប្រសើរកន្លង
២៣.កុមារប្រៀបដូចជាក្រដាសពណ៌ស ចាត់ជាមនុស្សល្អ នៅក្នុងពិភពលោក
២៤.ក្មេងនិងទឹក ក្មេងនិងព្រៃ ក្មេងនិងដី ចូរឪពុកម្តាយឃ្មាតខ្មី
ប្រុងប្រយ័ត្នកុំឲ្យថ្លោះធ្លោយក្រែងលោមានវបត្តិ ឧបសគ្គមកកម្ចាត់ពិបាកកែកុន
២៥.កុំចេះតែបង្រៀនគេ ត្រូវមើលថែបង្រៀនខ្លួនឯង
២៦.កុំឡើងហើយក្តិច កុំជាន់ពន្លិចអ្នកនៅពីក្រោម
២៧.កុំឮគេថា ត្រូវពិនិត្យពិចារណាហើយសឹមស្រដី
២៨.កុំហ៊ឺហាតែសភាពក្រៅប្រាណ ប៉ុន្តែរហាមសភាពក្នុងចិត្ត
២៩.ខ្មែរមិនចេះខ្មែរចេះតែអង់គ្លេស
អសោចកេរ្តិណាស់អ្នកស្តាប់មិនយល់
៣០.ខ្មែរមិនចេះខ្មែរថាចេះតែបរទេស
គួរសង្វេគណាស់កូនខ្មែរមិនមែនខ្មែរ
៣១.គ្មានតម្លៃទេ បើអ្នកអប់រំគេធ្វើខ្លួនមិនឲ្យអ្នកដទៃគោរព
៣២.គ្រូបង្រៀនជាទឹកភ្លៀង សិស្សរៀនជាវាលស្រែពុកម៉ែដូចជាជីជាតិ
៣៣.ឃើញអ្នកដទៃខុសកុំទោម្នេញ ព្យាយាមជួយវិញដោយចិត្តមេត្តា
៣៤.ចង់ក្លាយជាអ្នកអប់រំគេ ត្រូវរិះរេស្វ័យពិនិត្យខ្លួនឯង
៣៥.ចាក់ដីខ្ពស់ព្រោះមិនចង់ឲ្យលិចទឹក មិនបានជានឹកលិចផ្ទះអ្នកដទៃ
៣៦.ចំណេះដឹងបានមកពីការរៀននូវអ្វីៗ ដែលនៅជុំវិញខ្លួន
៣៧.ចំណីអាហារជាអាវុធមុខពីរ មួយឲ្យរស់ជីវី ពីរគឺសម្លាប់
៣៨.ចំណីអាហារមានសារជាតិគីមី កំពុងសម្លាប់ជីវីអ្នកពីសារ
៣៩.ចំណីអាហារដែលមានអនាម័យល្អ នាំឲ្យសុខភាពបវររូបកាយមាំមួន
៤០.ចេះពិតប្រាកដ ឈប់ស្អប់ភាពល្ងង់
៤១.ញ៉ាំអ្វី ចោលសំរាមលើក្រោមតុ ផ្តល់ផលអាក្រក់កិត្តិយសខ្លួនឯង
៤២.ញ៉ាំអ្វីក៏ដោយ ចូរកុំភ្លេចឡើយខ្ពុរមាត់ដុសធ្មេញឲ្យជាប្រចាំ
៤៣.ថ្ងៃណាក៏ជាថ្ងៃបុណ្យដែរ ឲ្យតែខ្មែរព្រមប្រតិបត្តិ
៤៤.តម្លៃនៃទ្រព្យរបស់ មិនបានប្រើសោះក៏ជាចំណែកនៃការចំណាយ
៤៥.តម្លៃការងារចំណុះលើអ្នកធ្វើ បើគ្រាន់តែថាមិនធ្វើឥតប្រយោជន៍
៤៦.ទីណាមានសំរាម អ្នកគ្រប់គ្រងទីនោះមានសមត្ថភាពទាបជាងសំរាម
៤៧.ទឹកឡើងនាំគ្នាប្រជែងចាក់ដីខ្ពស់
ដល់ពេលរងគ្រោះទឹកលិចទាំងអស់គ្នា
៤៨.ទ្រឹស្តីជាមាគ៌ាពិតប្រាកដ សម្រាប់អ្នកម៉ត់ចត់ក្នុងការងារ
៤៩.ធ្វើអ្វីឲ្យតែគេថាធ្វើ ខាតពេលឥតអំពើមិនជាប្រយោជន៍
៥០.ធ្វើអ្វីដើម្បីទទួលផល
ប្រសើរជាងគិតមិនដល់ធ្វើអ្វីដើម្បីតែធ្វើ
៥១.ធ្វើអ្វីកុំតាមត្រាប់ ជាទម្លាប់មិនប្រពៃ ធ្វើអ្វីតាមការច្នៃ
ឲ្យមានន័យទើបប្រសើរ
៥២.និយាយតិចតែធ្វើកើតច្រើន ទើបចម្រើនដល់ជាតិសង្គម
៥៣.និយាយមិនរំខានអ្នកដទៃ គឺជាអធ្យាស្រ័យនៃមនុស្សល្អ
៥៤.នៅពេលអ្នកឮកុំប្រញាប់និយាយ ព្រោះនាំឲ្យអន្តរាយដោយស្តាប់ច្រឡំ
៥៥.បង្កជម្លោះគ្មានផលចំណេញ បើត្រូវគ្នាវិញចំណេញទាំងសង
៥៦.បណ្ណាល័យគឺជាបាវបម្រើសម្រាប់ឲ្យអ្នកប្រើចូលស្រាវជ្រាវ
៥៧.បណ្ណាល័យដែលមានប្រយោជន៍ ត្រង់អ្នកចេះប្រើប្រាស់ឲ្យបានជាប្រយោជន៍
៥៨.បណ្ឌិតពិត តែងមានគំនិតចង់ជួយដល់អ្នកដទៃ
៥៩.បណ្ឌិតពិត តែងមិនប្រព្រឹត្តមារយាទជាមនុស្សពាល
៦០.បណ្ឌិតមានច្រើនណាស់ ប៉ុន្តែនៅខ្វះបណ្ឌិតជាប្រយោជន៍
៦១.បណ្ឌិតមានច្រើនអនេក ប៉ុន្តែចម្លែកខ្វះនូវបណ្ឌិតពិត
៦២.បុណ្យស្រុកយើងមានច្រើនណាស់ ប៉ុន្តែអ្នកស្គាល់បុណ្យច្បាស់មានដោយកម្រ
៦៣.បុណ្យនិងបាបមាននៅក្នុងចិត្ត យើងអ្នកប្រតិបត្តិរៀងរាល់ថ្ងៃ
៦៤.បុណ្យប្រែថាការធ្វើអំពើល្អ ម្តេចប្រជាករមិនព្រមប្រតិបត្តិ
៦៥.បុណ្យនិងបាបមាននៅក្នុងចិត្ត តាមការប្រតិបត្តិនៃកិច្ច ការងារ
៦៦.បុណ្យនិងបាបតែងចែកដាច់ពីគ្នា គួរតែជនារើសយកខាងបុណ្យ (ទស្សន ពឹង គិមឆេន ៦៧.បុណ្យមានជារៀងរាល់ថ្ងៃ
ឲ្យតែឃ្លាតឆ្ងាយពីអំពើបាប
៦៨.បុគ្គលចេះគោរពកោតក្រែង ងាយទូន្មានជាសប្បុរស
៦៩.បុគ្គលចេះគោរពកោតក្រែង មិនដែលសម្តែងវាយឫកខ្ពស់
៧០.បុគ្គលណាពឹងឲ្យតែគេជួយ ស្មារតីផ្តេកផ្តួលពឹងគេរហូត
៧១.បុគ្គលដែលបំពេញភារកិច្ចបានល្អ
គឺនាំឲ្យមានភាពថ្លៃថ្នូរដល់សមូហភាព
៧២.បុគ្គលិកធ្វើខុស ជាកំហុសរបស់មេដឹកនាំ
៧៣.បុគ្គលនៅតែក្នុងវង់ល្បែងស្រា ចង់ធ្វើអាចារ្យអ្នកណាគេស្តាប់
៧៤.បុគ្គលប្រព្រឹត្តតែល្បែងស្រីស្រា
ចង់ធ្វើអាចារ្យអ្នកណាគេស្តាប់
៧៥.បើផឹកសុរាសូមកុំបើកបរ នាំគ្រោះបន្តដល់អ្នកមិនដឹង
៧៦.បើពិភពលោកគ្មានកុមារ
ប្រៀបដូចជាស្បៃអន្ធកាលសម្រាប់មនុស្សចាស់
៧៧.បើអ្នកចង់ចេះ ចង់ដឹង ត្រូវខំប្រឹងអានសៀវភៅ
៧៨.បើគ្រាន់តែស្តាប់ បាត់ការចងចាំ២៥-៣០%ក្នុង២៤ម៉ោង
៧៩.បើចង់លើកស្ទួយសិទ្ធិកុមារ មិនមែនរកការងារឲ្យកុមារធ្វើឡើយ
៨០.បើជួយទិញរបស់ដែលកុមារលក់ ដូចជួយពង្វក់ឲ្យកុមារឈប់រៀន
៨១.បង្រៀនគេភ្លេចរៀនខ្លួនឯង ជាគ្រោះក្រៃលែងដល់សង្គម
៨២.បង្រៀនមានកិច្ចតែងការ ប្រៀបដូចចង្វាអុំទូកទៅមុខ
៨៣.ពាក្យដោះសារ ជាគំនរបញ្ហានៃការដោះស្រាយ
៨៤.ពិធីបុណ្យមានច្រើនអនេក ប៉ុន្តែចម្លែកមិនសូវមានមនុស្សល្អ
៨៥.ពោលពាក្យដែលជាវិធីដោះសារ គឺជាបន្លានៃអ្នកចាំស្តាប់
៨៦.ពួកក្មេងៗចូលចិត្តភ្លើង ទឹក ឈើ ដី ចូរជនប្រុសស្រីមានស្មារតីប្រយ័ត្ន
៨៧.ភាពសង្ហារអ្នកបើកបរផឹកជក់តាមផ្លូវ
ជាកេរ្តិ៍ដ៏អាស្រូវដល់ភ្នែកអ្នកទេសចរ
៨៨.ភាពល្បីល្បាញរបស់អ្នកចេះធ្វើ មកពីអ្នកមើលចេះវាយ តម្លៃ
៨៩.មនុស្សចាស់ជាអ្នកបង្រៀននូវកំហុស
ឬភាពត្រឹមត្រូវទាំងអស់ដល់មនុស្សក្មេង
៩០.មនុស្សក្មេងទំនើង មកពីចាស់ធ្វើទ្រើងឲ្យវារឡើង
៩១.មនុស្សខូចឈ្មោះ ព្រោះយកទ្រព្យរបស់ដែលគេមិនបានឲ្យ
៩២.មនុស្សពាលងាយណាស់ប្រព្រឹត្តនូវអំពើអាក្រក់
៩៣.មនុស្សល្ងង់ធ្វើចេះ ជាមនុស្សខ្លៅដំបៅដល់សង្គម
៩៤.មនុស្សលេងតែល្បែងស្រីស្រា មានពាក្យពីណាប្រដៅប្រាប់
៩៥.មនុស្សកំណាញ់ការសរសើរ ព្រោះខ្លាចគេគ្រាន់បើជាងខ្លួន
៩៦.មនុស្សចេះពិត តែងមានគំនិតមើលធ្វើគិតស្តាប់ពីអ្នកដទៃ
៩៧.មនុស្សដែលជាមង្គលតែងមានធាតុបី គឺការសំចៃព្យាយាមនិងការដឹងគុណ
៩៨.មនុស្សដែលអាចចាត់ទុកថាជាអ្នកចេះ តែងយកចំណេះជួយដល់មនុស្សដទៃ
៩៩.មនុស្សចេះរៀបខ្លួនស្អាតជាសាមញ្ញ
កិត្តិយសមូលវិញដោយបញ្ញាខ្ពស់
១០០.មនុស្សដែលក្លាយជាអ្នកទោសវិប្បដិសារី
ព្រោះតែរំពៃទោសអ្នកដទៃផ្តល់ផលដល់ខ្លួនឯង
១០១.មនុស្សល្ងង់មិនដែលយកបទពិសោធន៍អ្នកដទៃ
មនុស្សឆ្លាតវៃកែច្នៃបទពិសោធន៍អ្នកដទៃឲ្យក្លាយជាប្រយោជន៍ខ្លួន
១០២.មនុស្សដែលឆ្លាតវៃតែងតែស្វែងរកគំនិតថ្មីៗ
ដូចផ្កាឈូករ័ត្នរីកឃ្មាតខ្មីរកពន្លឺព្រះអាទិត្យ
១០៣.មនុស្សគ្រប់រូបធ្វើចិត្តដូចសំឡេងតន្រ្តីបាន
គឺជាសង្គមមនុស្សមួយថ្កើងថ្កានក្នុងលោកា
១០៤.មនុស្សជួយអ្នកទន់ខ្សោយឲ្យមានស្មារតី
ជាអ្នកប្រពៃប្រសើរកន្លង
១០៥.មនុស្សចាត់ទុកថាមានអំណួត ធ្វើអ្វីគ្មានប្រយោជន៍បានត្រឹមថា
១០៦.មនុស្សដែលពិបាកអប់រំបំផុត ត្រង់មានគំនិតពឹងព្រេងវាសនា
១០៧.មនុស្សបីក្រុមដែលជួយកុមារ គឺគ្រូអាចារ្យ បិតា និងព្រះសង្ឃ
១០៨.មនុស្សដែលមិនស្គាល់ការពិត ធ្វើឲ្យជីវិតបរាជ័យ
១០៩.មនុស្សនិយាយកុហកអ្នកដទៃ មានន័យកំពុងកុហកខ្លួនឯង
១១០.មនុស្សដែលគ្មានវិចារណញ្ញាណ ធ្វើហើយមិនហ៊ានទទួលខុសត្រូវ
១១១.មនុស្សសេពសុរាហើយបើកបរ អាចក្លាយជាឃាតករតាមដងផ្លូវ
១១២.មនុស្សវាយឫកជាអ្នកធំ មិនដែលជំនុំនឹងអ្នកចេះ
១១៣.មនុស្សវាយឫកជាអ្នកធំ តាំងខ្លួនយ៉ាងហំឲ្យគេកោត
១១៤.មនុស្សវាយឫកជាអ្នកធំ តែងពួនសម្ងំល្បិចចោលម្សៀត
១១៥.មនុស្សវាយឫកជាអ្នកធំ អែបអបយកបុណ្យមិនខ្មាសញាតិ
១១៦.មនុស្សដែលចោលសំរាមពាសទឹកពាសដី
ជាទង្វើមិនគប្បីសម្រាប់សង្គមជាតិ
១១៧.មនុស្សដែលចោលសំរាមពាសទឹកពាសដី
ជាទង្វើមិនគប្បីដល់កិត្តិយសជាតិ
១១៨.មនុស្សចោលសំរាមពាសវាលពាសកាល ជាអ្នកនាំអន្តរាយកិត្តិយសសង្គម
១១៩.មានប្រាក់យសសក្តិមានកន្លង ហេតុជាចម្បងដោយមារយាទ
១២០.មានគំនិតមារយាទ ប្រសើរជាមានតែទ្រព្យខ្វះមារយាទ
១២១.មុននឹងថា ត្រូវគិតពីផែនការដែលធ្វើឲ្យសម្រេច
១២២.មុនពេលចូលគេង ពួកយើងក្មេងៗត្រូវដុសធ្មេញរៀងរាល់យប់
១២៣.មេផ្ទះទៅផ្សារ អ្នកត្រូវដឹងថា ចំណែកថវិកាខ្លះជាសំរាម
១២៤.មេដឹកនាំបើកបេះដូងជូនកូនចៅ ជាពូជផៅនៃបណ្ឌិត
១២៥.យើងជាសិស្សសាលា មិនត្រូវសេពសុរា កញ្ឆា និងជក់ បារី
១២៦.យើងជាសិស្សសាលា ព្យាយាមសិក្សាឲ្យជាប្រចាំ
១២៧.រក្សាញាតិជិតខាងជារបង ប្រសើរកន្លងជាងធ្វើរបងរាប់សិបជុំ
១២៨.រស់ឲ្យមានស្មារតីជួយ កុំរស់លើទុក្ខព្រួយអ្នកដទៃ
១២៩.រូបកាយបាត់បង់ទៅមែនពិត ឲ្យតែគំនិតនៅរស់រវើក
១៣០.រៀនដើម្បីជីវិតរស់ ទើបជាឈ្មោះអ្នកព្យាយាមរៀន
១៣១.រៀនពីសង្គម គ្រួសារ សាលា គឺជាកត្តាវាសនាជោគជ័យ
១៣២.រៀនឲ្យចេះមេត្តា គឺជាខ្លឹមសារនៃមនុស្សពិត
១៣៣.រៀនចេះជួយដល់មិត្តភក្តិ មានពំនាក់ក្នុងសន្តាន
១៣៤.រៀនចេះជួយអ្នកដទៃ មានតម្លៃជាមនុស្សធម៌
១៣៥.រៀនដើម្បីឲ្យជីវិតរស់ ទើបជាឈ្មោះនៃអ្នកខំរៀន
១៣៦.លទ្ធផល ជាម៉ែត្រវាស់នូវគុណភាព
១៣៧.ឫស្សីដុះជាគុម្ព មនុស្សរស់នៅប្រមូលផ្តុំបានសុខកន្លង
១៣៨.ឫស្សីតែងដុះជាគុម្ព
មនុស្សត្រូវរស់សាមគ្គីជាក្រុមឲ្យដូចឫស្សី
១៣៩.សកម្មភាពជាម៉ែត្រវាស់នូវសមត្ថភាព
១៤០.សាមគ្គីល្អ កិត្តិយសថ្លៃថ្លាប្រសើរឧត្តម
១៤១.សាមគ្គីល្អ កិច្ចការបវរប្រសើររុងរឿង
១៤២.សាលារៀនមិនត្រូវការ គ្រឿងញៀនកញ្ឆាស្រា និងផ្សែងបារី
១៤៣.សាលារៀនដែលមានសោភ័ណភាព គ្រូរួមគ្នារៀបដោយចិត្តមេត្រី
១៤៤.សាលារៀនដែលថ្កើងថ្កានបាន
ដោយសារសន្តានចិត្តស្មោះសនៃគ្រូបង្រៀន
១៤៥.សាលារៀនស្អាតមិនមែនគ្មានសំរាមទេ ប៉ុន្តែសាលារៀនដែលមានសំរាម
ហើយគ្មានសំរាមទើបជាសាលារៀនល្អ
១៤៦.សារៈប្រយោជន៍នៃបណ្ណាល័យ គឺជាលទ្ធផលចុងក្រោយនៃអ្នកស្រាវជ្រាវ
១៤៧.ស្នាដៃការងារអង្គភាពអ្នកធ្វើ មកពីថ្នាក់លើចេះវាយតម្លៃ
១៤៨.សិស្សដែលល្អទៅបាន
ដោយសារមានភាពរាក់ទាក់ស្និទ្ធស្នាលពីគ្រូបង្រៀន
១៤៩.សុខភាពមាត់ធ្មេញប្រសើរកន្លង
ព្រោះញ៉ាំអ្វីតែ២ដងក្នុងមួយថ្ងៃ
១៥០.សៀវភៅគឺជាឃ្លាំដែលផ្ទុកនូវចំណេះដឹង
១៥១.សៀវភៅគឺជាមិត្តពិត ដែលស្ម័គ្រចិត្តតាមបម្រើ
១៥២.សេចក្តីក្រោធ បណ្តាលមកពីការឆោតល្ងង់
១៥៣.សម្តីអាក្រក់មិនប្រាកដថាមិនល្អ
សម្តីផ្អែមដូចស្ករមិនប្រាកដថាមិនអាក្រក់
១៥៤.សម្តីរោយរាយឥតប្រយោជន៍ បានត្រឹមតែអាសោចកិត្តិយស
១៥៥.សម្តីមិនបានការ ជាបន្លាក្នុងបេះដូងនៃអ្នកស្តាប់
១៥៦.សម្តីដែលចាត់ទុកមិនបានការ គឺបានត្រឹមថាតែធ្វើមិនកើត
១៥៧.សម្តីអ្នកដទៃដែលមានន័យ ស្តាប់ហើយលកលៃត្រៀមប្រតិបត្តិ
១៥៨.សម្តីអ្នកដទៃដែលគ្មានន័យ ជាមេរៀនរាល់ថ្ងៃនៃជីវិត
១៥៩.សម្តីអ្នកដទៃមាន ឬគ្មានន័យ
ស្តាប់ហើយត្រូវកែច្នៃឲ្យជាប្រយោជន៍
១៦០.សម្តីពីរោះនឹងមិត្តមិនងាយប្រព្រឹត្តបាន
ដោយមិត្តក្នុងក្រុមគ្រប់បា្រណចេះមូលចិត្តសាមគ្គី
១៦១.សំឡេងតន្រ្តីដែលប្រគុំពីរោះទៅបាន
ដោយមិត្តក្នុងក្រុមគ្រប់ប្រាណចេះមូលចិត្តសាមគ្គី
១៦២.ហេតុដែលប្រជែងគ្នាចាក់ដីឲ្យខ្ពស់
ព្រោះគ្មានអ្នកដឹកនាំដោះដោយបញ្ញា
១៦៣.អនាគតភ្លឺថ្លានៃកុមារ ពឹងលើសាលា គ្រួសារ និងសង្គម
១៦៤.អង្គភាពដែលទទួលបានលទ្ធផលល្អ មកពីបុគ្គលស្មោះសរួមសាមគ្គី
១៦៥.អាហារដែលមានរសជាតិពិត ព្រោះភាពប្រសប់អ្នកចម្អិន
១៦៦.អានច្រើនបង្កើនចំណេះ ធ្វេសប្រហែសនាំអន្តរាយ
១៦៧.អ្វីទៅដែលហៅថាចិត្តបុណ្យ គឺចិត្តអត់ធន់ជួយគ្រប់មនុស្សសត្វ
១៦៨.អ្វីទៅដែលជាចិត្តអកុសល នោះគឺបានដល់ចិត្តគ្មានមេត្តា
១៦៩.អ្វីៗអាចទិញបាន សុខភាពក្នុងប្រាណមិនបានឡើយណា
១៧០.អ្វីៗអាចទិញបាន ប៉ុន្តែសុខភាពគ្រប់ប្រាណមិនបានទេណា
១៧១.អ្នកចេះរៀបចំទុកដាក់ទ្រព្យ ជាអ្នកមានភ័ព្វដ៏ប្រសើរ
១៧២.អ្នកចេះប្រើប្រាស់សៀវភៅ គឺជាពន្លឺនៃចំណេះដឹងដ៏រុងរឿង
១៧៣.អ្នកមានគំនិតតែមិនប៉ិនប្រសប់
មកពីគ្មានទម្លាប់ក្នុងការស្រាវជ្រាវ
១៧៤.អ្នកជាបណ្ឌិត តែងតែទទួលយកគំនិតអ្នកដទៃ
១៧៥.អ្នករស់ក្នុងសង្គម ត្រូវជួយពូនជ្រុំទើបមាតុភូមិរុងរឿង
១៧៦.អ្នកដឹកនាំគាំពារកូនចៅ ដូចសត្វម្រឹគញីបំបៅកូន
១៧៧.អ្នកដឹកនាំដែលសម្តែងឫក ដូចសត្វម្រឹគនៅព្រៃតែឯង
១៧៨.អ្នកចេះប្រដូចជីវិតខ្លួនឯងនឹងអ្នកដទៃ ជាអ្នកមានអធ្យាស្រ័យព្រហ្មវិហារធម៌
១៧៩.អ្នកចូលចិត្តសិក្សាផ្នែកសិល្បៈតន្រ្តី
ច្រើនធ្វើកិច្ចការអ្វីៗដោយចិត្តព្យាយាម
១៨០.អ្នករៀនដែលចេះពិត គឺគ្មានគំនិតលួចចម្លង
១៨១.អ្នកដែលរៀនចេះពិត តែងមានគំនិតច្នៃប្រឌិតជាប្រចាំ
១៨២.អ្នកដឹកនាំ មិនគប្បីមានសកម្មភាពត្រឹមតែជាអ្នកនាំពាក្យឡើយ
១៨៣.អ្នកដឹកនាំ មិនគប្បីក្លាយជាអ្នកនាំពាក្យគ្មានភាពជាអ្នកដឹកនាំ
១៨៤.អ្នករិះគន់ថាគេអួត មកពីខ្លួនឯងមិនខ្មោចគ្មានអ្វីមកអួតដូចគេ
១៨៥.អ្នករិះគន់គេថាមានអំណួត គឺកំពុងតែបញ្ចេញអំណួតពីខ្លួនឯង
១៨៦.អ្នកដែលរិះគន់ថាគេអួត ជាអ្នកមានចេតនាអួតអំពីខ្លួនឯង
១៨៧.អ្នកដទៃធ្វើអ្វីគ្មានន័យកុំទោមនស្ស ត្រូវជួយកែវិញនោះទើបជាមនុស្សប្រពៃ
១៨៨.អ្នកប្រើសារជាតិគីមីក្នុងអាហារ
ជាឃាតករទីផ្សារនៃអ្នកប្រើប្រាស់
១៨៩.អ្នកលក់អាហារកុំគិតតែពីចំណេញ
ត្រូវជួយគិតផងវិញសុខភាពអ្នកពីសា
១៩០.អ្នកលក់អាហារកុំគិតតែពីចំណេញ ជួយគិតឡើងវិញសុខភាពអ្នកពីសា
១៩១.អ្នកលក់អាហារគិតត្រូវចំណេញ បើខុសវិញស្លាប់អ្នកបរិភោគក្តា
១៩២.អ្នកបើកបរខាកស្តោះចោលតាមផ្លូវ នាំឲ្យអាស្រូវដល់ពូជសន្តាន
១៩៣.អ្នកដែលទៅផ្សារ បើមិនពិចារណាអាចថវិកាក្លាយជាសំរាម
១៩៤.អ្នកដែលលក់របស់ បើមិនគិតសោះប្រាក់ក្លាយជាសំរាម
១៩៥.អ្នកមានប្រាក់ទិញរបស់ មិនបានប្រើសោះចំណែកប្រាក់ខ្លះជាសំរាម
១៩៦.អ្នកលើកស្ទួយគេឲ្យមានតម្លៃ ជាបុណ្យពេកក្រៃកម្រនឹងរក
១៩៧.អ្នកស្គាល់ច្បាស់បុណ្យ ត្រូវជួយធ្វើមុនទុកជាគំរូ
១៩៨.អ្នកធ្វើបុណ្យច្រើនបង្កប់បាប
ព្រោះមិនឆ្លាតដោយមិនស្គាល់បុណ្យ
១៩៩.អ្នកចិត្តបុណ្យពិត តែងមានគំនិតជួយអ្នកជួបភ័យ
២០០.អ្នកមានជំនាញត្រូវប្រយ័ត្ន ក្រែងលោភ្លាត់ឲ្យបរាជ័យ
ខ្លឹមសារនៃមនុស្សល្អ
១.ត្រូវស្គាល់ខ្លួនឯង
២.ត្រូវអភិវឌ្ឍន៍ខ្លួនឯង
៣.ត្រូវស្វ័យសិក្សាខ្លួនឯង
ខ្លឹមសារនៃការអភិវឌ្ឍន៍ការងារ
១.ត្រូវមានឆន្ទៈ (សេចក្តីប្រាថ្នា)
២.ត្រូវមានសទ្ធា (ជំនឿមុតមាំ)
៣.ត្រូវមានភាពម្ចាស់ការ (ទទួលខុសត្រូវ)
ខ្លឹមសារនៃសាលារៀនល្អ
១.ត្រូវតែស្អាត (Clean)
២.ត្រូវតែបៃតង (Green)
៣.ត្រូវតែម៉ត់ចត់ (Strict)
ខ្លឹមសារនៃអ្នកដឹកនាំអមតៈ
១.ឲ្យដឹងទាំងអស់គ្នា
២.ឲ្យយល់ទាំងអស់គ្នា
៣.ឲ្យជឿទាំងអស់គ្នា
៤.ឲ្យទទួលស្គាល់ទាំងអស់គ្នា
ខ្លឹមសារនៃការអប់រំសមាសភាព៥
១.ការអប់រំបញ្ញា
២.ការអប់រំកាយ
៣.ការអប់រំសិល្បៈ
៤.ការអប់រំពលកម្ម
៥.ការអប់រំសោភ័ណ
ខ្លឹមសារនៃសាលាកុមារមេត្រី
១.កុមារទាំងអស់ត្រូវបានចូលរៀន
២.ការសិក្សាប្រកបដោយប្រសិទ្ធភាព
៣.ការការពារកុមារ សុខភាព និងសុវត្ថិភាព
៤.ការឆ្លើយតបទៅនឹងយេនឌ័រ
៥.ការចូលរួមរបស់កុមារ គ្រួសារ និងសហគមន៍
៦.ការគាំទ្រកម្មវិធីពីប្រព័ន្ធអប់រំ
ខ្លឹមសារនៃសិទ្ធិកុមារកម្ពុជា
១.សិទ្ធិរស់រានមានជីវិត
២.សិទ្ធិទទួលការការពារ
៣.សិទ្ធិក្នុងការអភិវឌ្ឍន៍
៤.សិទ្ធិក្នុងការចូលរួម
ខ្លឹមសារនៃការអប់រំចតុស្តម្ភ
១.រៀនដើម្បីឲ្យមានចំណេះដឹង
២.រៀនដើម្បីឲ្យមានចំណេះធ្វើ
៣.រៀនដើម្បីឲ្យមានគុណធម៌
៤.រៀនដើម្បីឲ្យចេះរស់នៅជាមួយគ្នា
ខ្លឹមសារនៃព្រហ្មវិហារធម៌
១.មេត្តា (សេចក្តីប្រណីចង់ឲ្យអ្នកដទៃសុខចម្រើន)
២.ករុណា (សេចក្តីអាណិតអាសូរដល់អ្នកដទៃ)
៣.មុទិតា (សេចក្តីរីករាយចំពោះក្តីសុខអ្នកដទៃ)
៤.ឧបេក្ខា (សេចក្តីតាំងចិត្តជាកណ្តាលមិនលម្អៀង)
លក្ខណៈសម្បត្តិនៃអ្នកដឹកនាំ
១.ទម (ការអប់រំខ្លួនឯង)
២.ខន្តី (ការអត់ធ្មត់)
៣.សច្ចៈ (ការស្មោះត្រង់)
៤.ចាគ (ការលះបង់)
ខ្លឹមសារការប្រតិបត្តិសីល៥
១.បាណាតិបាតា ៖វៀរចាកធ្វើសត្វមានជីវិតឲ្យស្លាប់
២.អទិន្នាទានា ៖ វៀរចាក យកវត្ថុដែលគេមិនបានឲ្យ
៣.កាមេសុមិច្ឆាចារា៖ វៀរចាក ការប្រព្រឹត្តចខុសក្នុងកាម
៤.មុសាវាទា៖ វៀរចាក ការនិយាយនូវពាក្យកុហក
៥.សុរាមេរយ ៖ វៀរចាក ការផឹកនូវទឹកស្រវឹង គឺសុរា ពាក្យស្លោកអ្នកប្រាជ្ញខ្មែរ
១.ចេះដប់មិនស្មើអ្នកប្រសប់មួយ
២.បើចេះឲ្យគេកោត បើឆោតឲ្យគេអាណិត
៣.អ្នកប្រាជ្ញកណ្តាលខ្លៅ ដូចដាំស្មៅកណ្តាលខ្សាច់
៤.អ្នកប្រាជ្ញស្វែងរកវិជ្ជា គប្បីគិតថា មិនចាស់មិនស្លាប់
៥.យើងធ្វើគុណលើគេកុំសម្តែង គេធ្វើគុណលើឯងកុំបំភ្លេច
៦.មានកង្វេរទើបដំរីខ្លាច មានអ្នកប្រាជ្ញទើបប្រទេសរុងរឿង
៧.ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច
៨.ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផលផ្លែផ្កាយកភ្លើងដុត គល់
ពាក្យស្លោក (Operacy)
១.ត្រូវធ្វើអ្វីឲ្យគេគិត គប្បីកុំប្រាប់នូវអ្វីដែលគេត្រូវធ្វើ
(Operacy)
២.ធាតុសំខាន់នៃជោគជ័យ គឺប្រើប្រាស់ថាមពលឲ្យចំទិសដៅ (Operacy)
៣.ដាំដើមឈើឲ្យបម្រុងរឲឫស បើដាំមនុស្សឲ្យបម្រុងចរិត សីលធម៌ (Operacy)
៤.ការមើលឃើញអំពីខ្លួនយើង គឺជារបៀបយើងស្គាល់ខ្លួនឯង (Operacy
៥.មធ្យោបាយល្អមិនឲ្យធ្វើខុស គឺទាល់តែមិនត្រូវធ្វើអ្វីទាំងអស់ (Operacy)
៦.មនុស្សភាគច្រើនបរាជ័យ ដោយសារតែគេមិនព្រមចាប់ ផ្តើម (Operacy)
៧.ប្រការសំខាន់បំផុតក្នុងជីវិត អ្នកមិនគួរឈប់សួរសំនួរឡើយ (Operacy)
៨.យើងអាចទទួលបានអ្វី ដែលចង់បានក្នុងជីវិត
តាមរយៈជួយឲ្យអ្នកដទៃទទួលបាននូវអ្វីដែលគេចង់បាន (Operacy)
៩.ដឹងនូវអ្វីដែលត្រូវធ្វើ មិនដូចគ្នានឹងធ្វើអ្វីដែលបានដឹងឡើយ (Operacy)
១០.មនុស្សអាចផ្លាស់ប្តូរជីវិតខ្លួនបាន
តាមរយៈផ្លាស់ប្តូរនូវការគិត (Operacy)
១១.ភាពឆ្កួតៗ គឺការធ្វើរឿងដដែលៗ
ហើយរំពឹងចង់បាននូវលទ្ធផលផ្លាស់ប្តូរ (Operacy)
១២.ការបដិសេធពាក្យសរសើរពីអ្នកដទៃ គឺមានន័យចង់ឲ្យគេសរសើរម្តងទៀត (Operacy)
ដកស្រង់ចេញពីគេហទំព័រសាលាបឋមសិក្សាវត្តបូព៌(ទស្សនៈ ពឹង គឹមឆេន)
ដកស្រង់ចេញពីគេហទំព័រសាលាបឋមសិក្សាវត្តបូព៌(ទស្សនៈ ពឹង គឹមឆេន)
0 comments:
Post a Comment