បិតាស្ថាបនិកប្រទេសសិង្ហបុរី ដ៏ល្បីឈ្មោះបំផុតគឺ លោកលី ខ្វាន់យូ ធ្លាប់មានប្រសាសន៍ប្រាប់សារពត៌មានរបស់ចិនមួយ កាលពីលោកនៅមានជីវិតថាមានតិចនិច២ផ្លូវ ដែលលោកបានប្រើយ៉ាងមានប្រសិទ្ធិភាព ដើម្បីកែទម្លាប់ប្រជាជនឲ្យឈប់ចោលសំរាមនៅទីសាធារណះបាន១០០%។
លោកបានពន្យល់នូវតិចនិច២ផ្លូវនោះថា ដំបូងបំផុតតិចនិចទី១ដែលគាត់បានប្រើគឺការអប់រំ។ លោកបានចំណាយពេលជាង២ឆ្នាំ ដើម្បីពន្យល់ដល់ប្រជាជននូវផលអាក្រក់ ដែលចេញពីការចោលសំរាមនៅទីសាធារណះ។ ផលអាក្រក់មានទាំងបញ្ហាសុខភាពធ្ងន់ធ្ងរ និងបញ្ហាមុខមាត់ប្រទេសផងដែរ។
តិចនិចទី២ បន្ទាប់ពីការអប់រំពលរដ្ឋគឺការអនុវត្តច្បាប់។ លោកថាការអនុវត្តច្បាប់ដែលបានចេញកាលពី២ឆ្នាំមុន គឺមិនមែនដើម្បីបង្រ្កាបមនុស្សទូទៅនោះទេ។តែច្បាប់នេះ សម្រាប់អ្នកដែលនៅរឹងរុះមួយភាគតូចប៉ណ្ណោះ។ តាមពិតទៅក្រោយការអប់រំជាច្រើនមក មនុស្សជាច្រើនបានកែប្រែទម្លាប់របស់ពួកគាត់ តែមានមនុស្សដែលនឹងរឹងរុះមួយភាគតូចប៉ុណ្ណោះ នៅតែមិនកែទម្លាប់ចាស់។
ដូចនេះតិចនិចទី២ គឺសម្រាប់ដាក់ពិន័យដល់អ្នកដែលនៅរឹងរុះ ហើយការអនុវត្តច្បាប់នោះ មានប្រសិទ្ធិភាពណាស់ព្រោះសូម្បីតែការញុាំស្ករកៅស៊ូក៏មិនមានដែរនៅសិង្ហបុរី។ អ្នកដែលរឹងរុះនៅចោលសំរាមត្រូវបានពិន័យ ហើយក្រោយពិន័យគាត់ក៏លែងចោលសំរាមទៀតដែរ៕
ប្រភពៈលោក សំ កុសល
0 comments:
Post a Comment