Thursday, 8 January 2015

ប្រជុំបច្ចេកទេសកម្រងនៅសាលាបឋមសិក្សាអូរតាតឹង



    នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ កម្រងសុវណ្ណគិរីបានបើក
អង្គប្រជុំមួយនៅសាលាបឋមសិក្សាអូរតាតឹង
ក្រោមងធិបតីភាពលោក អ៊ុក សារិនជាប្រធានកម្រង
  អង្គប្រជុំបានលើកយក របៀបវារៈចំនួនបីមកពិភក្សា
  ១.កិច្ចស្វាគមន៍របស់ប្រធានកម្រង និងការប្រកាសបើក
      អង្គប្រជុំ។
  ២.ការគ្រប់គ្រងថ្នាក់រៀនរបស់គ្រូតាមថ្នាក់។
  ៣.ផ្សេងៗ 
  ក្នុងនោះមានលោកគ្រូអ្នកគ្រូមកពីសាលាចំនួន៥សាលា បានចូលរួម៖
  1. សាលាបមឋសិក្សា ស្រែអណ្តូង២
  2. សាលាបឋមសិក្សា អូរច្រាប
  3. សាលាបឋមសិក្សា សុវណ្ណគិរី
  4. សាលាបឋមសិក្សា អូរតាតឹង
  5. សាលាបឋមសិក្សា អំពីបលើ 
បន្ទាប់ពីការបើកអង្គប្រជុំរួចលោកប្រធានបានប្រគល់តួនាទីជូនលោក ម៉ៅ ណាត ជាប្រធានក្រុមបច្ចេកទេសដើម្បី
ពិភាក្សាលើរបៀបវារៈខាងលើហើយអង្គប្រជុំបានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកដើម្បីរើសយកចំណុចល្អៗដើម្បីឲ្យគ្រូ
គ្រប់សាលាយកទៅអនុវត្តន៍។
      នៅចុងបញ្ចប់លោកប្រធានក្រុមបច្ចេកទេសក៏បានបង្ហាញអំពីគោលនយោបាយកំណែទម្រង់របស់ក្រសួងអប់រំ
យុវជន និងកីឡាផងដែរ ។ កំណែទម្រង់នោះមាន៨ចំណុចនិងមានខ្លឹមសារដូចខាងក្រោម៖
  1. កំណែទម្រង់ ហិរញ្ញវត្ថុ
  2. កំណែទម្រង់ បុគ្គលិក
  3. កំណែទម្រង់ ការប្រឡង
  4. កំណែទម្រង់ ឧត្តមសិក្សា
  5. កំណែទម្រង់ កម្មវិធីសិក្សា
  6. កំណែទម្រង់ អភិវឌ្ឍជំនាញរបស់យុវជន
  7. កំណែទម្រង់ ការស្រាវជាវ
  8. កំណែទម្រង់ ការអប់រំកាយ និងកីឡា
   ក្រោយពីពិភាក្សាគ្នាអស់រយៈពេលមួយព្រឹក អង្គប្រជុំបានទទួល លទ្ធផលសម្រេចបានគួជាទីគាប់ចិត្ត ពិសេសសិក្ខាកាមទាំងអស់បានទទួលបទពីសោធន៍ថ្មីៗ និងបច្ចេកទេសសម្រាប់វិជ្ជាជីវរបស់ខ្លួន។

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More